skip to main (ir a principal) |
skip to sidebar (ir al sidebar)
Stories
គ្រូបង្គោលនៅមូលដ្ឋានសហការជាមួយអង្គការ បានចុះផ្សព្វផ្សាយ សរុប ១៤លើក នៅសហគមន៍គោលដៅទាំងបី( ព្រែកកូវ,ភូមិល្វាទង និងស្រែទក់)ក្នុងខេត្តក្រចេះ ។ ក្នុងនោះ៤លើក ស្តីពីការបន្ស៉ាំការប្រែប្រួលអាកាសធាតុ ដែលមានអ្នកចូលរួម ៤៩នាក់( ស្រី ៣២) ។ ក្នុងនោះ ៨៨% នៃអ្នកចូលរួមបានយល់ដឹង តាមរយៈ សំនួរ តើការប្រែប្រួលអាកាសធាតុ បង្ករផលប៉ះពាល់អ្វី ខ្លះ? នរណាជាអ្នករងគ្រោះធ្ងន់ធ្ងរ? និងវិធានការចំពោះមុខគួរចាប់ផ្តើមដូចម្តេច? សំនួរនិងចម្លើយតាមបែបចូលរួមគឺជាការចងចាំដ៏ល្អសម្រាប់អ្នកចូលរួម ជាពិសេស វិធានការបន្ស៉ាំជាលទ្ធភាពនៃការសម្របខ្លួនទៅក្នុងបរិយា កាស ព្រមទាំងការកែឆ្នៃដើម្បីភាពធនជាបរិយាយកាសដែលកើតមាននៅមូលដ្ឋាន។ បានចូលរួម៣លើក ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នៅកំរិតសហគមន៍ ដែលមានអ្នក ចូលរួមសរុប ៣៩ នាក់ (ស្រី ៣០) ។ ក្នុងនោះ៩២% នៃអ្នកចូលរួម បានយល់ និងធ្វើការ ពន្យល់បានត្រឹមត្រូវ ពីការមុខសញ្ញានៃគ្រោះមហន្តរាយ វិធានការត្រៀមបង្ការដូចជា តាមដានការប្រកាសព័ត៌ មានពីកំរិតទឹកជំនន់ ការត្រៀមរៀបចំសម្ភារះ ម្ហូមអាហារ ថ្នាំពេទ្យ កន្លែងស្នាក់នៅ និងមធ្យោបាយចម្លងមនុស្ស សត្វទៅទីទួលសុវត្ថិភាព ។ ការឆ្លើយតបគ្រោះរាំងស្ងួតដូចជា ការស្វែងរកប្រភពទឹក និងដាំទឹកសម្រាប់ ទទួលទាន រឺការប្រើប្រាស់ធុងចម្រោះនៅតាមគ្រួសារ ជាពិសសវិធានការការពារជម្ងឺឆ្លងមួយចំនួនដែលពាក់ព័ន្ធអនាម័យ ក្នុងការហូប ការផឹកស្អាត និងការរស់នៅស្អាតក្នុងគ្រួសារ និងសហគមន៍ ។ និង៣លើក ស្តីពីការ គ្រប់គ្រងទឹក ដែលមានអ្នកចូលរួម ៤៩នាក់ (ស្រី ៤១) ដោយមានការពិភាក្សាបានបង្ហាញថាអ្នកចូលរួមបានយល់ដឹងរឿងរ៉ាវជាច្រើនទាក់ទងនឹងការគ្រប់គ្រងទឹក តាមរយៈការធ្វើការពន្យល់ពីទឹកស្អាត ទឹកមានសុវត្ថិភាព សកម្មភាពដែលបង្ករជាទឹកក្រខ្វក់ ប្រភេទជម្ងឺដែលបង្ករពីទឹកមិនស្អាត ព្រមទាំងវិធានការការពារ ជម្ងឺដែលកើត មានដោយការទទួលទានទឹកមិនស្អាត ដើម្បីចូលរួមគ្រប់គ្រងទឹក និងប្រើប្រាស់ទឹក បន្ស៉ាំការប្រែប្រួល អាកាសធាតុ ។ ជាពិសេស ការផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ លើស្រ្តី និងកុមារ និង ការធ្វើការចំណាកស្រុកប្រកបដោយសុវត្ថិភាព ចំនួន៣លើកក្នុងសហគមន៍គោលដៅ ចំនួន៣កន្លែង (ព្រែកកូវ ល្វាទង និងស្រែទក់) ដោយមានអ្នកចូលរួម ៤២នាក់( ស្រី ៣៤) ប្រជាពរដ្ឋបានយល់ដឹងពីវិធានការលើការប្រឈមកើនឡើងក្នុងការដោះស្រាយទឹក កុមារ មិនអាចទៅសាលាបានទៀងទាត់(ជួយការងារក្នុងគ្រួសារ)ចំណាកស្រុកប្រកបដោយសុវត្ថិភាព ។
No comments:
Post a Comment