What We Do


 

ក្រោមកិច្ចសហការយ៉ាងល្អរវាងគណៈកម្មការ និងសមាជិកបណ្តាញទាំងអស់ បានសម្រេចរៀបចំ​កិច្ច​ប្រជុំ​​បណ្តាញ​អង្គការមិន​មែនរដ្ឋាភិបាលខេត្តក្រចេះប្រចាំត្រីមាសទី​​ចំនួន ០១លើកបានដោយរលូន កាលពី​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារមេគង្គ ដូហ្វីន ភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលមាន​សមាសភាពអ្នកចូលរួមសរុប ១៤នាក់ ស្រី៣នាក់ ក្នុងគោលបំណង​ធ្វើបច្ចុប្បន្នភាព​លើសមាជិកភាព KNN និងបញ្ជីសារពើភណ្ឌជំនាញ, ​ធ្វើបច្ចុប្បន្នភាពលើគម្រោងជំនួយ​ខ្នាតតូច​ដោយ​អង្គការ KWWA, ការធ្វើបច្ចុប្បន្នភាពហិរញ្ញវត្ថុខ្នាតតូចពីអង្គការទទួលមូលនិធិ KAFDOC,ការពិភា​​​ក្សា​​អំពីបញ្ហាសមាជិក KNN និងការចែករំលែកបទពិសោធន៍ ,ការបោះឆ្នោតសម្រាប់​ហេរញ្ញិក​ថ្មីជា​គណៈកម្មាធិការ KNN និងកាលវិភាគនៃកិច្ចប្រជុំ KNN បន្ទាប់ទៀត ក្នុងនោះសមាជិក​ទាំងអស់​បានសម្រេចជ្រើសរើសយកលោក ថុល ថានី អ្នកសម្របសម្រួលអង្គការ Water Aids មកជំនួសលោក នុប វណ្ណារិទ្ធវិញ និងបានកំណត់យកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ​ជាថ្ងៃប្រជុំបណ្តាញ​លើកក្រោយ​ម្តងទៀត ។

No comments:

Post a Comment